តេស្តផ្លូវចិត្ត! ជ្រើសរើសរូបមួយ ដើម្បីដឹងអំពីស្ថានភាពផ្លូវចិត្តរបស់អ្នកនៅក្នុងពេលនេះ? – Pelklas តេស្តIQ | Pelklas

តេស្តផ្លូវចិត្ត! ជ្រើសរើសរូបមួយ ដើម្បីដឹងអំពីស្ថានភាពផ្លូវចិត្តរបស់អ្នកនៅក្នុងពេលនេះ?

សាកល្បងធ្វើតេស្តតាមបែបចិត្តវិទ្យា ដោយការជ្រើសរើសរូបមួយដើម្បីធ្វើតេស្តមើលស្ថានភាពផ្លូវចិត្តរបស់អ្នកក្នុងពេលនេះ តើស្ថានភាពផ្លូវចិត្តរបស់អ្នកក្នុងពេលនេះ បែបណាខ្លះ?

ក. រូបថ្ម នៅអក្សរ ក

Screen Shot 2021 04 02 At 12.55.05 PM

ស្ថានភាពផ្លូវចិត្តអ្នកពេលនេះ គឺកំពុងតែត្រូវការក្នុងពេលបច្ចុប្បន្ន ដើម្បីបង្កើនភាពរីករាយសម្រាប់ជីវិតផ្ទាល់ខ្លួន។ អ្នកគិតថាអារម្មណ៍នឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើអ្វីគ្រប់យ៉ាងដែលកើតឡើងនៅជុំវិញអ្នក និងរបៀបដែលអ្នកមើលឃើញពិភពលោក។

ប្រសិនបើយើងអាចរក្សាភាពយុវវ័យ និងភាពរីករាយបាន មិនថាអ្នកជួបការលំបាកយ៉ាងណាក៏ដោយ អ្នកនៅតែអាចជម្នះទៅបានយ៉ាងរឹងមាំ។ លើសពីនេះទៀត អ្នកក៏ត្រូវការមិត្តភក្តិពីរបីនាក់ ដែលមានថាមពលវិជ្ជមានដែរ ព្រោះពួកគេនឹងណែនាំអារម្មណ៍របស់អ្នក។

ខ. រូបថ្ម នៅអក្សរ ខ

Screen Shot 2021 04 02 At 12.55.10 PM

ស្ថានភាពផ្លូវចិត្តដែលអ្នកត្រូវការក្នុងពេលបច្ចុប្បន្ន គឺភាពរំភើប។ យើងទាំងអស់គ្នាដឹងថាពិភពលោកនេះពិតជាអាក្រក់ខ្លាំងណាស់ ដូច្នេះប្រសិនបើអ្នកចង់ឈានទៅមុខ អ្នកត្រូវតែដឹងពីរបៀបដើម្បីយកឈ្នះលើការលំបាក។

មិត្តភក្តិពីអតីតកាល គឺជាមនុស្សម្នាក់ដែលពោរពេញទៅដោយភាពរំភើបនៅក្នុងអ្វីគ្រប់យ៉ាងដែលនៅជុំវិញអ្នក ដោយមិនហ៊ានប្រថុយនឹងឧបសគ្គថ្មីឡើយ។ ប៉ុន្តែឥឡូវនេះ អ្នកត្រូវបានសន្មតដោយពិភពលោកដ៏ស្មុគស្មាញ ដូច្នេះវាជាការចាំបាច់ដែលអ្នកត្រូវរកចំណាប់អារម្មណ៍ដើមរបស់អ្នកម្តងទៀត។

គ. រូបថ្ម នៅអក្សរ គ

Screen Shot 2021 04 02 At 12.55.15 PM

ស្ថានភាពផ្លូវចិត្តដែលអ្នកត្រូវការក្នុងពេលបច្ចុប្បន្ន គឺជាអារម្មណ៍ថ្មីៗ។ ជីវិតនេះពោរពេញទៅដោយរឿងតូចតាចដែលធ្វើឱ្យអ្នកព្រួយបារម្ភដូចជា ការងារ ស្នេហា គ្រួសារ និងបញ្ហារាប់ពាន់ផ្សេងទៀត។

មានបញ្ហាជាច្រើន ដែលអ្នកកំពុងតែពន់រែកនៅលើស្មារបស់អ្នក ធ្វើឱ្យអ្នកអស់កម្លាំងជាខ្លាំង ដូច្នេះឥឡូវនេះអ្នកត្រូវបន្ថែមអារម្មណ៍ថ្មីដល់ខ្លួនអ្នក។ អ្នកអាចទៅទីក្រុងដែលមិនធ្លាប់ស្គាល់ ធ្វើដំណើរពីរបីថ្ងៃ ឬធ្វើការយូរ ប្រហែលជាអភិវឌ្ឍចំណង់ចំណូលចិត្ត និងជំនាញខ្លះដែលអ្នកមិនធ្លាប់បានសាកល្បងពីមុន។

ឃ. រូបថ្ម នៅអក្សរ ឃ

Screen Shot 2021 04 02 At 12.55.18 PM

ស្ថានភាពផ្លូវចិត្តដែលអ្នកត្រូវការក្នុងពេលបច្ចុប្បន្ន គឺសុទិដ្ឋិនិយម។ ជីវិតមនុស្សមានការលំបាកក្នុងការគេចចេញពីភាពលំបាក ដូច្នេះភាពសុទិដ្ឋិនិយម គឺចាំបាច់នៅក្នុងគ្រប់ស្ថានភាពទាំងអស់។

រាល់គំនិតរបស់អ្នកត្រូវបានចាក់ឫសនៅក្នុងអារម្មណ៍ខាងក្នុង ប្រសិនបើអ្នកអាចបង្កើតអារម្មណ៍វិជ្ជមានពីខាងក្នុងគំនិតរបស់អ្នក អ្នកក៏កាន់តែប្រសើរឡើងដែរ។ ដូច្នេះត្រូវរៀនមើលទិដ្ឋភាពវិជ្ជមាននៃជីវិត ហើយស្រោចស្រង់ចិត្តគំនិតខាងក្នុងរបស់អ្នកជាមួយនឹងអ្វីដែលល្អៗឱ្យបានច្រើន៕

ប្រភព ៖ iOne / ប្រែសម្រួល ៖​ Knongsrok