ដឹងទេថាហេតុអ្វី មនុស្សស្រីមួយចំនួនក្នុងសម័យនេះមិនចង់យកប្ដី? – Pelklas ស្នេហា | Pelklas

ដឹងទេថាហេតុអ្វី មនុស្សស្រីមួយចំនួនក្នុងសម័យនេះមិនចង់យកប្ដី?

មានហេតុទើបមានផល ដឹងថាមនុស្សគ្រប់រូបត្រូវតែមានគូជីវិត តែមនុស្សស្រីមួយចំនួន គាត់ឆ្លងដល់ត្រឹមដំណាក់កាលជីវិតគូតែប៉ុណ្ណេាះ មិនបានជួបគូជីវិតពិតឡើយ។

61650642_424683484981106_575949045604810752_n

មានមនុស្សស្រីជាច្រើន ខូចចិត្ត ឈឺចាប់ច្រើនណាស់ក្នុងរឿងស្នេហា ទើបធ្វើឱ្យនាងមានអារម្មណ៍ខ្លាចរអា ក្នុងការរៀបការ មានប្ដី សាងគ្រួសាររស់នៅឆ្ងាយពីឪពុកម្ដាយរបស់នាង។

មនុស្សស្រីសម័យនេះ ភាគច្រើនគឺនាងមិនចង់រៀបការនោះឡើយ ព្រោះតែមូលហេតុ ៖

- នាងជួបតែមនុស្សមិនស្មោះនឹងនាង

- ឈឺចាប់ ខូចចិត្តខ្លាំង រហូតដល់រាងចាល

- គ្មានជំនឿក្នុងរឿងស្នេហា

- ត្រូវគ្រួសារខាងគេ មើលងាយ មិនឱ្យតម្លៃ

- ត្រូវសង្សារ ក្បត់នឹងមិត្តសម្លាញ់

- នាងគិតថានាងរឹងមាំគ្រប់គ្រាន់អាចថែខ្លួនឯងបាន

61725795_424683428314445_4607636800570130432_n

- នាងអាចធ្វើាការ រកលុយ ចិញ្ចឹមខ្លួនឯងបាន

- នាងមានមហិច្ឆតាខ្ពស់ មិនសមនឹងមនុស្សប្រុសណា

- នាងខ្លាចរៀបការហើយមានតែបន្ថែមបន្ទុក

- នាងខ្លាចប៉ះមនុស្សគ្មានទំនួលខុសត្រូវ

- នាងខ្លាចប្ដីធ្វើបាប គាបសង្កត់ ផ្លូវកាយ ផ្លូវចិត្តនាង

- នាងខ្លាចមិនបានឋិតថេរ យូរអង្វែង

- នាងខ្លាច ឪពុកម្ដាយក្មេកចិត្តមិនបាន ...។

62008735_424683478314440_2608922517531787264_n

និយាយទៅ មនុស្សស្រីសម័យនេះ អាចនិយាយបានថា នាងរឹងប៉ឹងខ្លាំង ខ្លាងរហូតដល់គិតថា មិនចង់បានដៃគូទេ ព្រោះតេខ្លាចប៉ះមនុស្សមិនល្អ ចូលមកបន្ថែមតែបញ្ហា និងការឈឺចាប់ក្នុងជីវិតនាង៕

អត្ថបទ ៖ ភី អេច

រក្សាសិទ្ធិក្នុងស្រុក