មិនបាច់ព្យាយាមតាមរក មនុស្សដែលល្អបំផុតទេ ព្រោះមនុស្សគ្រប់រូប សុទ្ធតែមានចំណុចខ្វះចន្លោះរៀងៗខ្លួន – Pelklas តេស្តIQ | Pelklas

មិនបាច់ព្យាយាមតាមរក មនុស្សដែលល្អបំផុតទេ ព្រោះមនុស្សគ្រប់រូប សុទ្ធតែមានចំណុចខ្វះចន្លោះរៀងៗខ្លួន

បើអ្នកតាមរក ប្រាកដជាមិនបានដូចចិត្តនោះឡើយ មនុស្សដែលល្អ ត្រូវចិត្ត គាប់ចិត្តអ្នកគ្រប់បែបយ៉ាង គ្រប់រឿងនោះ តែមនុស្សដែលស្រឡាញ់អ្នកបំផុត គឺអាចនឹងមាន ហើយគេក៏មិនមែនមនុស្សដែលអ្នកត្រូវទៅរកដែរ គឺគេទេ ដែលចូលមករកយើងដោយខ្លួនឯង។

គ្មានទេមនុស្សល្អបំផុត ឬល្អឥតខ្ចោះ តែបើម្នាក់នោះ ជាមនុស្សស្រឡាញ់យើងបំផុតនោះ គេប្រាកដជាធ្វើខ្លួនឱ្យល្អបំផុតសម្រាប់យើង ជាពិសេសនោះគឺ គេនឹងធ្វើគ្រប់យ៉ាងដើម្បីយើង មិនហ៊ានសូម្បីតែធ្វើឱ្យយើងធ្នើសចិត្តដោយសារគេ ហើយគេខ្លាចបំផុតគឺ ខ្លាចយើងខូចចិត្ត ទឹកភ្នែកព្រោះតែគេ។

មិនបាច់តាមរកទេ មនុស្សល្អគ្រប់ចន្លោះនោះ​ ព្រោះសូម្បីតែយើងខ្លួនឯងរាល់ថ្ងៃហ្នឹង ក៏មិនល្អគ្រប់ចំណុចដែរ សុទ្ធតែមានចន្លោះខ្វះខាត និងចំណុចអវិជ្ជមានដូចគ្នាដែរ អ្វីដែលសំខាន់សម្រាប់មនុស្សស្រឡាញ់គ្នាគឺ ចេះបើកចិត្ត ទទួលយក ប្រឈមមុខ និងកែប្រែដើម្បីមនុស្សដែលយើងស្រឡាញ់ ទើបអាចរកចំណុចល្អរវាងគ្នាបានច្រើន៕

15316f4634318248b6e3789d970550ef

E8439655834f006def7e39e95284bda1

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ