ដឹងទេថាទៅមណ្ឌលគីរី គួរទៅខែណាសប្បាយ?

  •  
  •  

មណ្ឌលគិរីជាខេត្ត ដែលមានទេសភាពធម្មជាតិ ខុសប្លែកពីខេត្តដទៃ ជាពិសេសកូនភ្នំតូចៗ និងទឹកជ្រោះ។ ប៉ុន្តែចំនួនភ្ញៀវទេសចរ ដែលទៅទស្សនាខេត្តនេះនៅមានចំនួនតិចតួចនៅឡើយ។

បើសិនជាយើងចង់ទៅកំសាន្តខេត្តមណ្ឌលគិរី ចំពោះផ្លូវងាយស្រួលធ្វើដំនើរ ចំណែកផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋាន មានចំនួនច្រើនគួរសមជាមួយ តម្លៃសមរម្យ។

សម្រាប់ពុកម៉ែបងប្អូនដែលមានគម្រោង ចង់ទៅលេងកម្សាន្តនៅខេត្តមណ្ឌលគីរី ច្បាស់ជាចង់ដឹងថាគួរទៅលេង នៅក្នុងខែណាទើបមានទេសភាពស្រស់ស្អាត ព្រេាះពេលខ្លះ ក្នុងរដូវខែក្តៅក៏វាលស្មៅមិនសូវខៀវស្អាតដែរ។

ដូចនេះហើយ បើសិនជាចង់ថតរូបស្អាត គួរតែទៅលេងចាប់ពីខែវិច្ឆិកា រហូតដល់ខែកុម្ភៈ។ ចំពោះយាន្តជំនិះគួរតែប្រើ ម៉ូតូ រឺ រថយន្តដែលមានភាពងាយស្រួល បើកលើផ្លូវដី និងឡើងចុះភ្នំ

Photo Credit : CAMBODIAN BACKPACKER
Captured by Samsung Galaxy S7 Edge
Edited by Lightroom Mobile app