ធ្លាប់ទៅលេង ឆ្នេរខ្សាច់ស តាបារាំង ទេ? ទេសភាពស្អាតណាស់ ទៅមិនខកចិត្តនឹងថតរូបឡើយ!

  •  
  •  

«ឆ្នេរខ្សាច់ស តាបារាំង»

មានចំងាយសរុបពីភ្នំពេញ មករម្យណីយ៍ដ្ឋានគឺ ១៩០.៥ គីឡូម៉ែត្រ
ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

– ធ្វើដំណើរពីភ្នំពេញមកដល់បង្គោលគីឡូម៉ែត្រលេខ ១៦៣ និងហួសបន្តិចប្រហែល ៥០០ម៉ែត្រ មានផ្លូវបត់ស្តាំ (កន្លែងហ្នឹងគេហៅថាតានៃ)
– ពីតានៃរហូតដល់ ផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញា «ក្រសួងអភិវឌ្ឍន៍ជនបទ» ធ្វើដំណើរ មានចំងាយ ១០គីឡូម៉ែត្រ។
– ធ្វើដំណើរពី «ក្រសួងអភិវឌ្ឍន៍ជនបទ» ទៅមុខរហូតដល់ស្លាកសញ្ញា «រម្យណីយ៍ដ្ឋានពយយាយម៉ៅ» ចំងាយ ៩.៥ គីឡូម៉ែត្រ។
– ធ្វើដំណើរពី «រម្យណីយ៍ដ្ឋានពយយាយម៉ៅ» ទៅរម្យណីដ្ឋាន ឆ្នេរសតាបារាំង មានចំងាយ ៧.៥ គីឡូម៉ែត្រ។
-មានខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ ជាមួយនិងទេសភាពស្រស់ត្រកាល
យេីងអាចយកចំនីសំរាប់ទៅញុំទីនោះបាន ព្រោះការលក់ដូរមិនទាន់សំបូរទេ

រូបភាព និង អត្ថបទ : One Place Amazing Explorer