ធ្លាប់គិតទៅ SAPA ទេ? Sapa ជាតំបន់ត្រជាក់មួយដែលមានទេសភាពស្រស់ស្អាតខ្លាំងគ្រប់រដូវកាល

  •  
  •  

ធ្លាប់គិតទៅ SAPA ទេ? Sapa ជាតំបន់ត្រជាក់មួយដែលមានទេសភាពស្រស់ស្អាតខ្លាំងគ្រប់រដូវកាល ហើយថែមទាំងមានព្រិលនៅរដូវរងារទៀតផង ដោយសាវាមានព្រំដែនជាប់ប្រទេសចិន។

ដើម្បីទៅដល់ទីនោះ អ្នកអាចជ្រើសរើសជិះឡានក្រុងបើសិនអ្នកគិតថាចង់សន្សំការចំនាយ 
តែបើសិនអ្នកចង់ទទួលអារម្មណ័ប្លែក ឃើញទេសភាពស្រស់បំព្រង អ្នកគួរតែសាកល្បងជាមួយ រថភ្លើង….. អ្នកនឹងមានអារម្មណ័ដូចនៅក្នុងរឿង Harry Potter ចឹង


– ឡានក្រុង 20$
– រថភ្លើង 35-45$ (មានគ្រែបួន ក្នុងមួយបន្ទប់ + អាហារសម្រន់)

ចំណាំ: រថភ្លើងនៅទីនោះមាន ២​ ប្រភេទ។​ ប្រភេទឯកជន នឹង ប្រភេទរដ្ធាភិបាល។ រថភ្លើងដែលស្អាតដូចក្នុងរឿង Harry Potter គឺរថភ្លើងឯកជន។

ពេលទៅដល់ចំនតរថភ្លើងនៅSapaហើយអ្នកអាចជិះឡានក្រុងបន្តដែលមានតំលៃប្រហែល2$ ដើម្បីចូលទៅទីក្រុងដ៏ស្រស់ស្អាត ហើយវាមានរយះពេលប្រហែល ១ម៉ោង។
***ការស្នាក់នៅទីនោះគឺថោកខ្លាំងដែលអាចរកបានហើយចាប់ពី 12$ ឡើងទៅ

♡♡♡
Railway in the fog!
Arrived at the land in the valley!
Enjoyed the town of SAPA!

ប្រភពរូបភាព : Life With Muay