ចង់ញុាំសាច់អាំងកូរ៉េពិតៗ? អាចញុាំនៅភោជនីយដ្ឋាន​ សរ រ៉េ

  •  
  •  

សរ រ៉េ (Seorae Cambodia – Korean Charcoal BBQ) ភោជនីយដ្ឋានសាច់អាំងកូរ៉េដ៏ល្បី មានសាខាដល់ទៅជាង 300 នៅតាមបណ្ដាប្រទេសនានា ដូចជាប្រទេសជប៉ុន សិង្ហបុរី ហុងកុង ចិន ឥណ្ឌូនេស៊ី កាណាដា អូស្រ្ដាលី និងបានមកដល់កម្ពុជានេះហើយ។ សររ៉េ មានបំពង់ប៊ឺតផ្សែងក៏ទំនើបដោយមិនឲ្យលោកអ្នកធុំក្លិនឆ្ងៀមពេញខ្លួនឡើយ។ ការញ៉ាំសាច់អាំងនៅទីនេះមានរបៀបញ៉ាំ របៀបអាំង សូម្បីតែជន្ទៀសអាំងសាច់ក៏មាន 2 ប្រភេទដែរ ដើម្បីរក្សារសជាតិដើមរបស់សាច់ បុគ្គលិករបស់ហាងនឹងរៀបចំ ផ្លាសប្ដូរជន្ទៀសអាំង និងប្រាប់ពីរបៀបអាំងប្រចាំហាងឲ្យឆ្ងាញ់ជូនលោកអ្នក។

Seorae

Seorae

Seorae Korean BBQ

ចំណែកឯទឹកជ្រលក់វិញ មានដល់ទៅ ៣ ប្រភេទដូចជា ទឹកជ្រលក់អំបិលម្រេចលាយទឹកល្ង ទឹកប៉េងប៉ោះ និង ទឹកសុីអុីវផ្អែម។ មានសាច់សម្រាប់ឲ្យប្រិយមិត្តជ្រើសរើស អាចញ៉ាំជាសាច់គោ សាច់ជ្រូក និងសាច់ជាច្រើនប្រភេទផ្សេងទៀត ហើយតែកុំភ្លេចឈីសសាច់អាំងជ្រលក់ជាមួយឈីសណា។

តែកុំភ្លេចសាកនូវសាច់ ហ្គាលមេហ្គី (Galmaegisal) ព្រោះសាច់នេះមានតែ 250 ក្រាមក្នុងជ្រូកមួយក្បាល ហើយកាលពីបុរាណកាល មានតែស្ដេចរបស់ប្រទេសកូរ៉េនោះទេដែលអាចសោយបាន តែឥឡូវប្រិយមិត្តទាំងអស់គ្នាក៏អាចញ៉ាំនៅសររ៉េបានដែរ។ សាច់ទាំងអស់មានរសជាតិឲ្យជ្រើសរើសថែមទៀត ចង់បានជាសាច់ប្រឡាក់រសជាតិហិរ រសជាតិទឹកស៊ីអៀវ រសជាតិខ្ទឹម ឬក៏រសជាតិសណ្ដែក ជាពិសេសនោះគឺរសជាតិប្រឡាក់បែបកូរ៉េ។

ប្រសិនបើរឹតតែចង់បានភាពងាយស្រួលមិនបាច់ហៅច្រើន អាចហៅជាឈុតដែលសាច់នឹងបន្លែបានដាក់រៀបលើចានរូបរាងសត្វតាមឈុតសាច់ដែលអ្នកបានកុម្ម៉ង់។ ក្រៅពីសាច់អាំង មានជម្រើសអាចញ៉ាំអាហារកូរ៉េចម្រុះមុខ មិនថាស៊ុបគីមឈី ស៊ុបតៅហ៊ូ បាយមូលកូរ៉េ ប៊ីប៊ីមប៉ាប់ មីហិរកូរ៉េគ្រឿងសមុទ្រ មីទឹកកកម៉ាក់គុសុ មីចាចាំង ឆាមីសួរប្រពៃណីកូរ៉េ ឬតុប៉ុកគីជាមួយមី ប្រិយមិត្តអាចញ៉ាំបានទាំងអស់ជាមួយរសជាតិដើមពីប្រទេសកូរ៉េ។ រាល់ការកុម៉្មង់សាច់ BBQ លោកអ្នកនឹងទទួលបានអាហារបន្ទាប់បន្សំរបស់កូរ៉េ (Banchan) ពី សររ៉េ (Seorae) ។

ទីតាំង :

ផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី ២
លេខទូរសព្ទ័ 010 700 800
ទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី ២
លេខទូរសព្ទ័ 093 500 800